ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 48:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូល ព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គារ-‌ហារ៉ា‌សែត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យើង​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ យើង​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល ក៏​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អញ​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ អើ អញ​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល ក៏​នឹង​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូល ព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គារ-‌ហារ៉ា‌សែត។

សូមមើលជំពូក



យេរេមា 48:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ទ័ព​អ៊ីស្រា‌អែល​បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-‌ហា‌រ៉ា‌សែត ប៉ុណ្ណោះ​ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។


ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-‌សេលី‌ស្យ៉ា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម


ហេតុ​នេះ​បាន​ជា​យើង​ស្រណោះ‌ស្រណោក​ជន‌ជាតិ​ម៉ូអាប់ ហើយ​យើង​ក៏​ស្រណោះ‌ស្រណោក​អ្នក​ក្រុង​គារ-‌ហារ៉ា‌សែត​ដែរ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។