Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 48:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​អើយ យើង​នឹង​យំ​ស្រណោះ​អ្នក ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ា‌ស៊ើរ​ទៅ​ទៀត មែក​របស់​អ្នក​លូត​ហួស​សមុទ្រ ហើយ​ហួស​យ៉ា‌ស៊ើរ។ ប៉ុន្តែ មេ​បំផ្លាញ​បាន​កម្ទេច​ភោគ​ផល និង​ផ្លែ​ទំពាំង‌បាយជូរ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ឱ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ត្រង់​ស៊ីបម៉ា​អើយ យើង​យំ​នឹង​អ្នក លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​អ្នក​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ និង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឱ​ដើម​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​ស៊ីបម៉ា​អើយ អញ​នឹង​យំ​នឹង​ឯង លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​ឯង​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ​ផង មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ នឹង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​អើយ យើង​នឹង​យំ​ស្រណោះ​អ្នក ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ា‌ស៊ើរ​ទៅ​ទៀត មែក​របស់​អ្នក​លូត​ហួស​សមុទ្រ ហើយ​ហួស​យ៉ា‌ស៊ើរ។ ប៉ុន្តែ មេ​បំផ្លាញ​បាន​កំទេច​ភោគ​ផល និង​ផ្លែ​ទំពាំង‌បាយជូរ​របស់​អ្នក។

សូមមើលជំពូក ចម្លង




យេរេមា 48:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ​ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។


មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅ វាយ​សម្រុក​ក្រុង​នានា​នៅ​ស្រុក​នោះ យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្ត‌ឃាត។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ​ដែល មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


ប្រជា‌ជន​ក្រុង​ឌីបូន​អើយ ចូរ​លះ‌បង់​ភាព​រុងរឿង​របស់​ខ្លួន ហើយ​អង្គុយ​នៅ​លើ​ដី​ហួត‌ហែង​ទៅ ដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែ ឡើង​មក​វាយ​អ្នក គេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹង‌មាំ​របស់​អ្នក។


មេ​បំផ្លាញ​នឹង​ចូល​ទៅ​ក្នុង​ក្រុង​នីមួយៗ គ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ឡើយ អ្វីៗ​នៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាប នឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ា‌ស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។


កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សម្បើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ


«ក្រុង​អាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និង​បេអូន


អាត្រូត-‌សូផាន យ៉ា‌ស៊ើរ យ៉ុក‌បិហា


នេបូ និង​បាល-‌មេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។


ក្រុង​គារយ៉ា‌ថែម ក្រុង​ស៊ីប‌ម៉ា ក្រុង​សេរេត-‌ហា‌សាកា ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជាប់​នឹង​វាល​ទំនាប


ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ា‌ស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្ដាល​ស្រុក​អាំម៉ូន រហូត​ដល់​អារ៉ូ‌អើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។


ក្រុង​ហេស‌បូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​យ៉ា‌ស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម