ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
យេរេមា 48:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងឌីបូន ក្រុងនេបូ ក្រុងបេត-ឌីប្លាថែម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លើឌីបូន នេបូរ បេត-ឌីប្លាថែម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លើឌីបូន នេបូរ បេត-ឌីប្លាថែម អាល់គីតាប ក្រុងឌីបូន ក្រុងនេបូ ក្រុងបេត-ឌីបា្លថែម |
ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
នេះជាព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។
ប្រជាជនក្រុងឌីបូនអើយ ចូរលះបង់ភាពរុងរឿងរបស់ខ្លួន ហើយអង្គុយនៅលើដីហួតហែងទៅ ដ្បិតមេបំផ្លាញស្រុកម៉ូអាប់កំពុងតែ ឡើងមកវាយអ្នក គេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
ការវិនិច្ឆ័យទោសមកដល់ស្រុកនៅតំបន់វាលទំនាបហើយ គឺក្រុងហូឡូន ក្រុងយ៉ាហាស និងក្រុងមេផាត
យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើឲ្យស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅ ក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះ ទើបពួកគេទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
ពួកយើងបានបាញ់ព្រួញទៅលើពួកគេ យើងបានកម្ទេចស្រុករបស់ពួកគេ ចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូន យើងបានបំផ្លាញស្រុករបស់ពួកគេ រហូតដល់ក្រុងណូផា ដែលនៅជាប់នឹងក្រុងមេឌីបា។