Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 48:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រជា‌ជន​ក្រុង​ឌីបូន​អើយ ចូរ​លះ‌បង់​ភាព​រុងរឿង​របស់​ខ្លួន ហើយ​អង្គុយ​នៅ​លើ​ដី​ហួត‌ហែង​ទៅ ដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែ ឡើង​មក​វាយ​អ្នក គេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹង‌មាំ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​អ្នក​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​អ្នក​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​ឯង​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​ឯង​បង់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រជា‌ជន​ក្រុង​ឌីបូន​អើយ ចូរ​លះ‌បង់​ភាព​រុង‌រឿង​របស់​ខ្លួន ហើយ​អង្គុយ​នៅ​លើ​ដី​ហួត‌ហែង​ទៅ ដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែ ឡើង​មក​វាយ​អ្នក គេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹង‌មាំ​របស់​អ្នក។

សូមមើលជំពូក ចម្លង




យេរេមា 48:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាង​ទៅ​អង្គុយ​ដាច់​ឡែក​ពី​កូន ចម្ងាយ​ប្រមាណ​មួយ​សន្ទុះ​ព្រួញ ដ្បិត​នាង​ពោល​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​មុខ​ខ្ញុំ​ឡើយ!»។ ដូច្នេះ នាង​ក៏​អង្គុយ​ដាច់​ឡែក​ពី​កូន ហើយ​ចាប់​ផ្ដើម​ទ្រហោ​យំ។


នៅ​ទី​នោះ ដោយ​ប្រជា‌ជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ឲ្យ​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​ពួក​យើង ស្លាប់​ដោយ​អត់​ទឹក​ដូច្នេះ?»។


ប្រជា‌ជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា គេ​កោរ​សក់​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។


ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ! ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត ឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។


ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត-‌ឌីប្លា‌ថែម


ឥឡូវ​នេះ គេ​យក​ទំពាំង‌បាយជូរ​នោះ ទៅ​ដាំ​នៅ​វាល​រហោ‌ស្ថាន នៅ​លើ​ដី​ហួត‌ហែង​គ្មាន​ទឹក។


ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែស‌បូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌី‌បា។


«ក្រុង​អាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និង​បេអូន


ក្រុង​ហេស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-‌បាល ក្រុង​បេតបាល‌មេយ៉ូន


ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើ‌ណូន និង​ចាប់​តាំង​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេ‌បា​ទាំង​មូល រហូត​ដល់​ក្រុង​ឌីបូន។


រំពេច​នោះ លោក​សាំសុន​ស្រេក​ទឹក​យ៉ាង​ខ្លាំង លោក​បាន​អង្វរ​រក​ព្រះ‌អម្ចាស់ ដោយ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ព្រះអង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជម្នះ​ដ៏​ធំ​នេះ។ តើ​ពេល​នេះ ព្រះអង្គ​បណ្តោយ​ឲ្យ​ទូលបង្គំ​ដាច់​ខ្យល់​ស្លាប់ ព្រោះ​តែ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម