នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
យេរេមា 46:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងនរ ព្រមទាំងផារ៉ោន ជាស្ដេចស្រុកអេស៊ីប គឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីប យើងដាក់ទោសផារ៉ោន និងអស់អ្នកដែល ផ្ញើជីវិតលើស្ដេចនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា៖ មើល៍! យើងនឹងធ្វើទោសដល់អាំម៉ូននៃក្រុងថេប និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា មើល អញនឹងធ្វើទោសដល់អាំម៉ូន-នរ នឹងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន នឹងស្តេចរបស់គេផង គឺផារ៉ោន នឹងអស់អ្នកដែលទុកចិត្តដល់វា អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងណូ ព្រមទាំងហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប គឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីប យើងដាក់ទោសហ្វៀរ៉អ៊ូន និងអស់អ្នកដែល ផ្ញើជីវិតលើស្ដេចនេះ។ |
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: ព្រះអម្ចាស់យាងមកស្រុកអេស៊ីប ដោយគង់លើពពកមួយដុំ ដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ព្រះអង្គមានព្រះបន្ទូលថា:
គឺយើងនឹងប្រគល់ផារ៉ោនហូប្រា ជាស្ដេចស្រុកអេស៊ីប ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតស្ដេចនេះ ដូចយើងបានប្រគល់សេដេគា ជាស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាសត្រូវដែលចង់ប្រហារជីវិតសេដេគាយ៉ាងនោះដែរ។
អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ ដ្បិតក្រុងអៃវិនាសសូន្យហើយ! អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយ ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុង ដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នា ត្រូវគេចាប់យកទៅជាឈ្លើយ ជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រហារផារ៉ោន ជាស្ដេចស្រុកអេស៊ីប យើងនឹងបំបាក់ដៃទាំងសងខាងរបស់ស្ដេចនេះ គឺទាំងដៃល្អទាំងដៃបាក់ ហើយយើងនឹងជម្រុះដាវចេញពីដៃរបស់គេដែរ។
ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាច ដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មាន ឲ្យអស់ពីផែនដី ប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយ នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ នៅតាមកន្លែងរបស់គេរៀងៗខ្លួន។