ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 46:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា៖ ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ជា​សូរ​កំទរ​ទទេ ព្រះ‌អង្គ​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ជា​សូរ​កំទរ​ទទេ ទ្រង់​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ

សូមមើលជំពូក

អាល់គីតាប

នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។

សូមមើលជំពូក



យេរេមា 46:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​បេន‌ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌បាទ​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កម្ទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។


ស្ដេច​អ៊ីស្រា‌អែល​ប្រាប់​គេ​ឲ្យ​ទូល​ព្រះ‌បាទ​បេនហា‌ដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ទោះ​បី​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល​ក្ដី ឬ​ចេញ​មក​ច្បាំង​ក្ដី ត្រូវ​ចាប់​ពួក​គេ​ទាំង​រស់»។


ព្រះអង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រ គ្រប​ទៅ​លើ​ពួក​គេ! ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។


ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភណ្ឌ យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។


អ្វីៗ​ដែល​មាន​នៅ​ផែនដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។


ជន‌ជាតិ​អេស៊ីប​ជា​មនុស្ស គឺ​មិន​មែន​ជា​ព្រះ​ទេ សេះ​របស់​ពួក​គេ​ជា​សត្វ គឺ​មិន​មែន​ជា​ទេវតា ឡើយ។ ពេល​ណា​ព្រះ‌អម្ចាស់​លើក​ព្រះ‌ហស្ដ​ឡើង អ្នក​ដែល​មក​ជួយ​សង្គ្រោះ​នឹង​ជំពប់​ដួល ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ គឺ​គេ​ត្រូវ​វិនាស​ជា​មួយ​គ្នា។


ចូរ​ប្រកាស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សម្បើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។


ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គ‌ឧត្ដម​ដូច​អ្នក? ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​អ្នក​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ រីឯ​ស្ដេច​ផារ៉ោន និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន ក៏​នឹង​ត្រូវ​វិនាស​ដូច្នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។