ព្រះអង្គក៏បានផ្ដួលទាហានមួយចំនួនធំដែរ ពួកគេដួលគរលើគ្នា ទាំងពោលថា ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
ព្រះអង្គបានធ្វើឲ្យដួលច្រើនគ្នាហើយ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា៖ ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង នៅឯស្រុកកំណើតរបស់យើងវិញ ដើម្បីគេចឲ្យរួចពីដាវដែលធ្វើទុក្ខនេះ។
ទ្រង់បានធ្វើឲ្យច្រើនគ្នាចំពប់ អើ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា ចូរយើងក្រោកឡើងវិលទៅឯសាសន៍យើង នៅស្រុកកំណើតរបស់យើងវិញទៅ ដើម្បីនឹងរួចពីដាវដែលធ្វើទុក្ខ
ទ្រង់ក៏បានផ្ដួលទាហានមួយចំនួនធំដែរ ពួកគេដួលគរលើគ្នា ទាំងពោលថា ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំង ឲ្យពួកគេ សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន តែទាហានទាំងនោះក៏បកក្រោយដែរ គេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេ ដ្បិតថ្ងៃមហន្តរាយ គឺជាពេលដែលយើងដាក់ទោសពួកគេ បានធ្លាក់មកលើពួកគេហើយ។
អ្នករត់លឿនពុំអាចរត់រួចខ្លួនឡើយ! អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនដែរ! នៅទិសខាងជើង ពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។
ចូរកុំទុកឲ្យមានអ្នកសាបព្រោះ ឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូន ទៀតឡើយ។ រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេច ពីមុខដាវរបស់កងទ័ពដែលមកវាយលុក ហើយម្នាក់ៗវិលទៅរកប្រជាជន និងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរ តែវាពុំអាចជាសះស្បើយបានទេ។ ដូច្នេះ ចូរបោះបង់ចោលក្រុងនេះ ហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញ ដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាង ផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។