យេរេមា 41:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយ បាននាំប្រជាជនដែលលោករំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម។
សូមមើលជំពូក
ពេលនោះ យ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយ បាននាំយកប្រជាជនឯទៀតៗទាំងប៉ុន្មាន ដែលអ៊ីសម៉ាអែល ជាកូនបេថានា បានចាប់យកទៅជាឈ្លើយ ចេញពីក្រុងមីសប៉ា ក្រោយពីវាបានសម្លាប់កេដាលា ជាកូនអ័ហ៊ីកាម គឺមានពួកទាហាន ពួកស្ត្រី កូនក្មេង និងពួកកម្រៀវ ជាអ្នកដែលយ៉ូហាណាបាននាំត្រឡប់មកពីគីបៀនវិញ។
សូមមើលជំពូក
លំដាប់នោះយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពដែលនៅជាមួយគេក៏នាំយកសំណល់ជនពីមីសប៉ាទៅ គឺជាពួកអ្នកដែលបានដោះឲ្យរួចពីអ៊ីសម៉ាអែល ជាកូននេថានាមក ក្រោយដែលវាបានសំឡាប់កេដាលា ជាកូនអ័ហ៊ីកាមហើយ គឺបាននាំទាំងពួកទាហាន ពួកស្រីៗ នឹងកូនក្មេង ហើយពួកមនុស្សគំរៀវដែលបាននាំត្រឡប់មកពីគីបៀនវិញ
សូមមើលជំពូក
លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជន ដែលគាត់រំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម។
សូមមើលជំពូក