លោកម៉ូសេបែរទៅរកព្រះអម្ចាស់ ទូលថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក?
យេរេមា 4:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងពោលថា “ឱព្រះជាអម្ចាស់អើយ! ព្រះអង្គបានបញ្ឆោតទាំងប្រជាជន ទាំងក្រុងយេរូសាឡឹម គឺព្រះអង្គសន្យាថាក្រុងនេះនឹងបានសុខសាន្ត ប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវ ភ្ជង់ករបស់យើងទៅវិញ!”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានទូលថា "ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាព្រះអង្គបានបព្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្ដីសុខដល់អ្នករាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាទ្រង់បានបញ្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយបន្ទូលថា នឹងមានសេចក្ដីសុខដល់ឯងរាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ។ អាល់គីតាប គេនឹងពោលថា “ឱអុលឡោះតាឡាអើយ! ទ្រង់បានបញ្ឆោតទាំងប្រជាជន ទាំងក្រុងយេរូសាឡឹម គឺទ្រង់សន្យាថាក្រុងនេះនឹងបានសុខសាន្ត ប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវ ភ្ជង់ករបស់យើងទៅវិញ!”»។ |
លោកម៉ូសេបែរទៅរកព្រះអម្ចាស់ ទូលថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក?
លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។
គេបំបិទមាត់ហោរាថា “កុំទាយអី” ហើយប្រាប់គ្រូទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង»។
ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ព្រះអង្គដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ព្រះអង្គដូច្នេះ? សូមយាងមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។
ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល ប្រមាថមាក់ងាយយើងថា “ព្រះអម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!” ហើយពោលទៅកាន់អស់អ្នកដែល មានចិត្តរឹងរូសថា “គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។
បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត?
ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។
ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់ គេពោលថា «គ្មានព្រះអម្ចាស់ទេ ហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរ យើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយ នៃប្រជារាស្ត្ររបស់យើងទេ។ ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!» តែគ្មានសន្តិភាពទាល់តែសោះ!
ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនា នៃប្រជាជនរបស់យើងទេ។ ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!» តែគ្មានសន្តិភាពទាល់តែសោះ!។
ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ ក្រមុំ កំលោះរបស់ខ្ញុំម្ចាស់ ស្លាប់ដោយមុខដាវ នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គប្រហារជីវិតពួកគេ ឥតត្រាប្រណី។
ពេលខ្ញុំកំពុងថ្លែងព្រះបន្ទូលទាំងនេះ លោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា ក៏ស្លាប់មួយរំពេច។ ខ្ញុំក្រាបចុះឱនមុខដល់ដី ហើយស្រែកយ៉ាងខ្លាំងៗថា៖ «ឱព្រះជាអម្ចាស់អើយ! ព្រះអង្គមុខជាប្រល័យជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់ ឲ្យវិនាសសូន្យមិនខាន!»។
ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើសៅហ្មង តាមទំនើងចិត្តលោភលន់របស់គេ រហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។
ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ
ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្តអំពើដែលមិនត្រូវប្រព្រឹត្ត។