រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។
យេរេមា 39:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ-ក បុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ-ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបាប៊ីឡូនសម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគា នៅចំពោះព្រះនេត្ររបស់ទ្រង់ត្រង់រីបឡានោះ ក៏សម្លាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចបាប៊ីឡូន ទ្រង់សំឡាប់ពួកបុត្រារបស់សេដេគា នៅចំពោះព្រះនេត្រទ្រង់ត្រង់រីបឡានោះ ក៏សំឡាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ អាល់គីតាប ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រាទាំងប៉ុន្មានរបស់ស្តេចសេដេគា ចំពោះមុខស្តេចសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។ |
រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។
ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។
ហេតុនេះហើយបានជាយើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ រាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។
គេបានអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ បន្ទាប់មក ព្រះចៅនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។
យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួករាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។
ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំម្ចាស់បែបនេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ខ្ញុំម្ចាស់បានឡើយ!»។
ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
នៅក្នុងស្រុកនឹងលែងមានអ្នកធំ ដើម្បីជ្រើសរើសស្ដេចឲ្យឡើង សោយរាជ្យទៀតហើយ រីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យការព្រឺខ្លាចកើតមានដល់អ្នក និងមិត្តភក្ដិរបស់អ្នក។ មិត្តភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែភ្នែករបស់អ្នក។ យើងនឹងប្រគល់ជនជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនដែរ ស្ដេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ហើយប្រហារពួកគេដោយមុខដាវ។
បន្ទាប់មកទៀត យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
រីឯអ្នកវិញ អ្នកពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចនោះបានឡើយ។ គេនឹងចាប់ចងអ្នកប្រគល់ទៅឲ្យស្ដេចស្រុកបាប៊ីឡូន អ្នកនឹងឃើញស្ដេចនោះផ្ទាល់នឹងភ្នែក ស្ដេចនោះនឹងនិយាយទល់មុខគ្នាជាមួយអ្នក ហើយអ្នកត្រូវទៅស្រុកបាប៊ីឡូន”»។
គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។
ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ-កពួកមន្ត្រីទាំងអស់នៃស្រុកយូដា នៅក្រុងរីបឡាដែរ។
ពួកគេលើកគ្នាពីទិសខាងជើងមកវាយប្រហារនាង ដោយមានរទេះសេះ រទេះចម្បាំង និងពលទាហានដ៏ច្រើន។ ពួកគេឡោមព័ទ្ធនាងគ្រប់ទិសទី ដោយមានខែលតូចធំ និងមួកដែក។ យើងនឹងប្រគល់សំណុំរឿងរបស់នាងទៅឲ្យពួកគេ ហើយពួកគេនឹងវិនិច្ឆ័យទោសនាង តាមច្បាប់របស់ពួកគេ។
ចូរយកសាច់ចៀមដ៏ល្អៗមក ហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។ ចូរស្ងោរសាច់នៅក្នុងថ្លាងឲ្យផុយ សូម្បីតែឆ្អឹងក៏ត្រូវឲ្យឆ្អិនល្អដែរ។
«នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោស ពួកមេដឹកនាំ និងកូនៗរបស់ស្ដេច ព្រមទាំងអស់អ្នកដែលស្លៀកពាក់តាម សាសន៍ដទៃ។