ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
យេរេមា 2:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត នៅជាយអាវអ្នក ឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង យើងមិនបានដឹងដោយស៊ើបសួររកបែបសម្ងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ១ទៀតនៅជាយអាវឯង នោះឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង អញមិនបានដឹងដោយស៊ើបសួររកបែបសំងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ អាល់គីតាប អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។ |
ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យឡើយ។
ប្រសិនបើអ្នកណាលួចគោ ឬចៀម យកទៅសម្លាប់ ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និងចៀមមួយជាបួនទៅឲ្យម្ចាស់សត្វវិញ។
ប្រសិនបើគេសម្លាប់ចោរដែលគេទាន់កំពុងតែលួច នៅពេលយប់ អ្នកសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។
អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ នៅក្រោមដើមឈើសក្ការៈ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម ម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិត មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរ និងនិយាយបរិហារគេ។
ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ ប្រព្រឹត្តអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត អ្នករាល់គ្នាទៅទីណា ទីនោះនឹងត្រូវវិនាសហិនហោច។
ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេថ្វាយសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្ដេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើឲ្យកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។
អ្នកប្រសប់ស្វែងរកសង្សារណាស់ ដោយអ្នកធ្លាប់ប្រព្រឹត្តអំពើអាក្រក់ពេក អ្នកលែងយល់ថា អំពើនោះជាអំពើអាក្រក់ទៀតហើយ។
ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃ ដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។
ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។ «ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនា របស់ខ្ញុំម្ចាស់ផង សត្រូវមានជ័យជម្នះលើខ្ញុំម្ចាស់ហើយ!»
អ្នកទាំងនោះដើរតែលតោលនៅតាមផ្លូវ ដូចមនុស្សខ្វាក់ ខ្លួនប្រាណរបស់គេប្រឡាក់ទៅដោយឈាម សូម្បីតែសម្លៀកបំពាក់របស់ពួកគេ ក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ។
អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំងនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ព្យាការីរបស់អ្នកឃុបឃិតគ្នានៅក្នុងក្រុងនេះ ដូចសិង្ហគ្រហឹមបម្រុងហែករំពាស៊ី។ ពួកគេប្រហារជីវិតមនុស្ស ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងរបស់របរដ៏មានតម្លៃ ពួកគេធ្វើឲ្យស្ត្រីមេម៉ាយកើនចំនួនច្រើនឡើងៗនៅក្នុងទីក្រុង។
ប៉ុន្តែ មនុស្សសុចរិតនឹងវិនិច្ឆ័យទោសស្រីទាំងពីរនោះ ដូចគេវិនិច្ឆ័យទោសស្រីផិតក្បត់ និងស្រីដែលសម្លាប់គេ ដ្បិតនាងទាំងពីរជាស្រីផិតក្បត់ ហើយដៃប្រឡាក់ដោយឈាម»។
នៅក្នុងក្រុង គេសម្លាប់គ្នា គេបង្ហូរឈាមនៅលើផ្ទាំងថ្ម គឺមិនទុកឲ្យឈាមនោះស្រោចលើដី ហើយយកដីលុបទេ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា មានកំហុសធ្ងន់ណាស់។ ពួកគេសម្លាប់គ្នាពាសពេញស្រុក ហើយអំពើទុច្ចរិតក៏មានពាសពេញទីក្រុងដែរ។ ពួកគេពោលថា “ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ ព្រះអម្ចាស់ទតអ្វីពុំឃើញទេ”។