ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 19:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ធ្វើ​ឲ្យ​មនុស្ស​ដែល​ឃើញ ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺ‌សម្បុរ ស្រឡាំង‌កាំង ព្រោះ​តែ​ឃើញ​គ្រោះ​កាច ដែល​កើត​មាន​ដល់​ទីក្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ អស់​អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ធ្វើ​ឲ្យ​មនុស្ស​ដែល​ឃើញ ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺ‌សម្បុរ ស្រឡាំង‌កាំង ព្រោះ​តែ​ឃើញ​គ្រោះ​កាច ដែល​កើត​មាន​ដល់​ទីក្រុង។

សូមមើលជំពូក



យេរេមា 19:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះ‌ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពួក​គេ​នឹង​ស្រឡាំង‌កាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។


ពួក​គេ​បាន​បំផ្លាញ​ស្រុក​របស់​ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។


គឺ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច ទាំង​មន្ត្រី ដើម្បី​ឲ្យ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្ស‌ម្នា​ឃើញ​គេ​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាព‌ការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។


យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជា‌ជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ‌វិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល គ្មាន​នរណា​រស់​នៅ គឺ​ក្រុង​បាប៊ី‌ឡូន​ទាំង​មូល​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។


អ្នក​លក់​ដូរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ នាំ​គ្នា​ចំអក​ឲ្យ​អ្នក។ ពេល​មនុស្ស‌ម្នា​ឃើញ​អ្នក គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។


យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំង‌កាំង។


អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។


មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថា គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​សត្វ​ព្រៃ។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។


ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។


“ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆាប‌ឆេះ ហើយ​មាន​តែ​ស្ពាន់‌ធ័រ និង​អំបិល គ្មាន​នរណា​អាច​សាប​ព្រោះ គ្មាន​ដំណាំ​អ្វី​ដុះ សូម្បី​តែ​ស្មៅ​ក៏​គ្មាន​ផង គឺ​ស្រុក​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម ដែល​ព្រះ‌អម្ចាស់​បំផ្លាញ ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា”។