យេរេមា 13:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកសំពត់ដែលបានទិញ ហើយក្រវ៉ាត់នៅចង្កេះរបស់អ្នកនោះមក ហើយក្រោកទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយកសំពត់ក្រវាត់ដែលបានទិញនោះ ដែលនៅចង្កេះឯង ហើយក្រោកឡើងទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ អាល់គីតាប «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។ |
ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសម្រាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។