មីកា 4:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសម្រាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ានឹងលោះឯង ចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ហើយខំរមាត់ចុះ ដូចជាស្រីដែលឈឺនឹងសំរាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះ ឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងលោះឯង ចេញពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង សូមមើលជំពូកអាល់គីតាប10 ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសំរាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ អុលឡោះតាអាឡានឹងរំដោះអ្នក ទ្រង់នឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។ សូមមើលជំពូក |
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “យើងនេះហើយដែលលើកស្ដេចស៊ីរូសឡើង តាមសេចក្ដីសុចរិតរបស់យើង យើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្ដេចនោះ។ ស្ដេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញ ព្រមទាំងបើកឲ្យប្រជាជនរបស់យើង ដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញ ដោយមិនបាច់បង់ពិន័យ ឬក៏ជូនសគុណអ្វីឡើយ”។
ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នា គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។
«ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។