ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ គឺពួកគេនៅតែប្រព្រឹត្តតាមទំនៀមទម្លាប់ដើមរបស់ខ្លួនដដែល។
យេរេមា 13:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ ហើយខ្លារខិនអាចដូរស្នាមនៅលើ ស្បែករបស់វាបានឬទេ? រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ហើយពុំអាចប្រព្រឹត្តល្អឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើសាសន៍អេធីយ៉ូពី នឹងបំផ្លាស់បំប្រែ សម្បុរស្បែករបស់ខ្លួនបានឬទេ? ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរទេ? បើបាន នោះអ្នករាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ អាល់គីតាប តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ ហើយខ្លារខិនអាចដូរស្នាមនៅលើ ស្បែករបស់វាបានឬទេ? រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ហើយពុំអាចប្រព្រឹត្តល្អបានឡើយ។ |
ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ គឺពួកគេនៅតែប្រព្រឹត្តតាមទំនៀមទម្លាប់ដើមរបស់ខ្លួនដដែល។
ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។
អ្វីៗដែលកោង ពុំអាចបត់ឲ្យត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។
យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា ត្រង់កន្លែងណាទៀតទេ ព្រោះអ្នករាល់គ្នានៅតែបះបោរ ប្រឆាំងនឹងយើងជានិច្ច។ ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
ទោះបីអ្នកយកមេសាប៊ូដ៏ច្រើន មកលាងសម្អាត និងជម្រះខ្លួនក្ដី ក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់ ចំពោះមុខយើងជានិច្ច - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា តែគ្មានផលប្រយោជន៍អ្វីសោះ ដ្បិតពួកគេមិនព្រមរាងចាលទេ អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ គឺអ្នករាល់គ្នាបានប្រហារពួកព្យាការី* របស់អ្នករាល់គ្នា។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ព្រះអង្គបានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ព្រះអង្គបានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក គ្មាននរណានិយាយការពិតទេ ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ ពោលពាក្យភូតភរ ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
មានគេនាំដំណឹងនេះទៅទូលព្រះបាទសូល ស្ដេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ ព្រះបាទសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះស្លុងស្មារតី ស្រែកច្រៀង និងរាំ ដូចពួកមុនៗ។