ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា: “អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ! អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
យេរេមា 12:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កម្ទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគង្វាលជាច្រើនបានបំផ្លាញចម្ការ ទំពាំងបាយជូររបស់យើង គេបានជាន់ឈ្លីដី ដែលជាចំណែករបស់យើង គេបានធ្វើឲ្យចំណែកដែលយើងពេញចិត្ត ទៅជាទីខូចអស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ អាល់គីតាប ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កំទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។ |
ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា: “អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ! អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំព្រះវិហារ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកុប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រាអែល។
យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ របស់ព្រះអង្គ។
«ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់ ធ្វើឲ្យក្រោលដែលធ្លាប់តែសុខសាន្ត ក្លាយទៅជាទីស្ងាត់ជ្រងំ។
ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតព្រះអម្ចាស់បានកម្ទេចស្រុកនេះ ឲ្យវិនាសអន្តរាយ ដោយសារព្រះពិរោធ ដ៏ខ្លាំងរបស់ព្រះអង្គ ឥតត្រាប្រណីឡើយ។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
ពេលនោះ មេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពឯទៀតៗរបស់ស្ដេចស្រុកបាប៊ីឡូន។
ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន គេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះ ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។
ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំ ខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់ គ្មាននរណាដើរកាត់តាមនោះទៀតទេ ហើយក៏លែងឮសូរសម្រែកហ្វូងសត្វទៀតដែរ សត្វស្លាបក៏ដូចជាសត្វចតុប្បាទ វាចាកចេញបាត់អស់ទៅហើយ។
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រាអែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់អ្នកដឹកនាំទាំងនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដឹកនាំ អ៊ីស្រាអែលអើយ អ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតា ពួកគង្វាលតែងតែមើលថែរក្សាហ្វូងចៀម
ចៀមទាំងនោះត្រូវខ្ចាត់ខ្ចាយ រត់បែកខ្ញែកគ្នា ហើយត្រូវសត្វសាហាវដេញចាប់ស៊ី ព្រោះគ្មាននរណាឃ្វាល។
ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា»។
យើងបានធ្វើឲ្យពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។
ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី
ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។