ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។
ម៉ាថាយ 22:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកខាងគណៈផារីស៊ី*នៅជុំគ្នា ព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖ ព្រះគម្ពីរខ្មែរសាកល ខណៈដែលពួកផារិស៊ីកំពុងជួបជុំគ្នា ព្រះយេស៊ូវទ្រង់សួរពួកគេ Khmer Christian Bible ហើយកាលពួកអ្នកខាងគណៈផារិស៊ីកំពុងជួបជុំគ្នា ព្រះយេស៊ូក៏មានបន្ទូលសួរពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកផារិស៊ីកំពុងនៅជួបជុំគ្នា ព្រះយេស៊ូវមានព្រះបន្ទូលសួរគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលពួកផារិស៊ីនៅមូលគ្នានៅឡើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលសួរគេថា អាល់គីតាប ពេលនោះ ពួកខាងគណៈផារីស៊ីនៅជុំគ្នា អ៊ីសាក៏បានសួរគេថា៖ |
ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។
ពេលនោះ ពួកខាងគណៈផារីស៊ី*ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ី*ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។