ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា”
ម៉ាថាយ 22:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ ព្រះគម្ពីរខ្មែរសាកល នេះជាបទបញ្ជាទីមួយ និងសំខាន់ជាងគេ។ Khmer Christian Bible នេះហើយជាបញ្ញត្ដិទីមួយ និងសំខាន់ជាងគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ អាល់គីតាប ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ |
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា”
រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯង”។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។