ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង ដើមទំពាំងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ ក្នុងស្រាទំពាំងបាយជូរ ហើយលាងព្រះភូសារបស់ព្រះអង្គ ក្នុងទឹកទំពាំងបាយជូរ។
ម៉ាថាយ 21:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ដោយមានបន្ទូលនឹងពួកគេថា៖“ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ ហើយភ្លាមនោះពួកអ្នកនឹងឃើញមេលាមួយដែលគេចងទុក និងកូនរបស់វានៅជាមួយដែរ។ ចូរស្រាយពួកវាដឹកមកឲ្យខ្ញុំចុះ។ Khmer Christian Bible ដោយមានបន្ទូលទៅពួកគេថា៖ «ចូរទៅភូមិនៅទល់មុខអ្នក ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយដែលគេចងទុកជាមួយកូនរបស់វា ចូរស្រាយនាំមកឲ្យខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយបន្ទូលថា ចូរទៅឯភូមិនៅខាងមុខនោះ អ្នកនឹងឃើញមេលា១គេចងទុក នឹងកូនវានៅជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ អាល់គីតាប ទាំងមានប្រសាសន៍ថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។ |
ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង ដើមទំពាំងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ ក្នុងស្រាទំពាំងបាយជូរ ហើយលាងព្រះភូសារបស់ព្រះអង្គ ក្នុងទឹកទំពាំងបាយជូរ។
ព្រះយេស៊ូយាងមកជាមួយពួកសិស្ស* ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅមុន
ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថា: “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់*របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”»។