លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។
ម៉ាថាយ 2:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គចូលទៅដែនដីអ៊ីស្រាអែលវិញ។ Khmer Christian Bible ដូច្នេះគាត់បានក្រោកឡើង នាំបុត្រតូច និងម្ដាយចូលក្នុងស្រុកអ៊ីស្រាអែលវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបក៏ក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅឯស្រុកអ៊ីស្រាអែលវិញ អាល់គីតាប យូសុះក្រោកឡើង នាំកុមារ និងម្តាយវិលត្រឡប់មកស្រុកអ៊ីស្រអែលវិញ។ |
លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។
«ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារ ស្លាប់បាត់អស់ទៅហើយ»។
ប៉ុន្តែ កាលលោកដឹងថា ព្រះបាទអើខេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលឲ្យដឹង ក្នុងសុបិននិមិត្ត។
ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។