ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 16:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ​ទើប​ពួកគេ​យល់​ថា ព្រះអង្គ​មានបន្ទូល​មិនមែន​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ​នំប៉័ង​នោះ​ទេ គឺ​ឲ្យ​ប្រយ័ត្នប្រយែង​នឹង​សេចក្ដីបង្រៀន​របស់​ពួកផារិស៊ី និង​ពួកសាឌូស៊ី​វិញ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ទើប​ពួកគេ​យល់​ថា​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​ទេ​ ប៉ុន្ដែ​គឺ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​វិញ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ទើប​គេ​យល់​ថា ទ្រង់​មិន​មែន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​នំប៉័ង​នោះ​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​វិញ។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ពួក​សិស្ស​យល់​ថា អ៊ីសា​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។

សូមមើលជំពូក



ម៉ាថាយ 16:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំប៉័ង​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឯ‌ណោះ»។


កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​ព្រះ‌ពិរោធ*​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត*​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ឡើយ»។


ពួក​ខាង​គណៈ‌សាឌូ‌ស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា មាន​ទេវតា* ឬ​មាន​អារក្ស​ទេ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី​វិញ គេ​ជឿ​ថា​មាន​ទាំង​អស់។


បងប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។