ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង
ម៉ាថាយ 15:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឲ្យជាទាំងអស់គ្នា។ ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សជាច្រើនចូលមកជិតព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ភ្នែក មនុស្សពិការដៃជើង មនុស្សគ និងមនុស្សផ្សេងទៀតជាច្រើនមកជាមួយពួកគេដែរ ហើយដាក់អ្នកទាំងនោះនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ព្រះអង្គក៏ប្រោសពួកគេឲ្យជា។ Khmer Christian Bible បណ្ដាជនច្រើនកុះករបានចូលមកជិតព្រះអង្គ មានទាំងមនុស្សខ្វិន ខ្វាក់ ពិការ គ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយនឹងពួកគេដែរ។ ពួកគេបានផ្ដេកអ្នកទាំងនោះនៅទៀបបាទាព្រះអង្គ ហើយព្រះអង្គក៏ប្រោសអ្នកជំងឺទាំងនោះឲ្យជាសះស្បើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមហាជនច្រើនកុះករចូលមករកព្រះអង្គនាំទាំងមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការ មនុស្សគ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយ។ គេដាក់អ្នកជំងឺទាំងនោះនៅទៀបព្រះបាទព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ នឹងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេបានជា អាល់គីតាប មានមហាជនច្រើនកុះករនាំគ្នាចូលមករកអ៊ីសា ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបជើងអ៊ីសា ហើយអ៊ីសាប្រោសគេឲ្យបានជាទាំងអស់គ្នា។ |
ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង
ប្រសិនបើដៃនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរក ដែលមានភ្លើងមិនចេះរលត់ [
ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។
បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។