ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។
ដ្បិតយ៉ូហានបានទូលទ្រង់ថា៖ “ព្រះករុណាយកនាងធ្វើជាមហេសី ខុសច្បាប់ហើយ”។
ព្រោះលោកយ៉ូហានបានទូលប្រាប់ស្ដេចថា៖ «វាមិនត្រឹមត្រូវទេដែលព្រះអង្គយកព្រះនាងធ្វើជាប្រពន្ធនោះ»
ព្រោះលោកយ៉ូហានបានទូលប្រាប់ស្តេចថា៖ «ទ្រង់គ្មានច្បាប់នឹងយកព្រះនាងមកធ្វើជាមហេសីឡើយ»។
ពីព្រោះយ៉ូហានបានទូលទាស់នឹងស្តេចថា ទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ
ព្រោះយ៉ះយ៉ាបានបន្ទោសស្ដេចថា «ស្តេចគ្មានសិទ្ធិយកនាងមកធ្វើជាប្រពន្ធឡើយ»។
ព្យាការីណាថានទូលព្រះបាទដាវីឌវិញថា៖ «បុរសនោះ គឺព្រះករុណាហ្នឹងហើយ! ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានចាក់ប្រេងអភិសេកអ្នក ជាស្ដេចលើជនជាតិអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់សូលដែរ។
ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
អស់អ្នកដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។
ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមព្រះបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
ព្យាការីយេរេមាក៏នាំព្រះបន្ទូលទាំងនោះទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។
មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបងថ្លៃ ឬប្អូនថ្លៃរបស់ខ្លួន គឺជាអំពើមួយដ៏សៅហ្មង អ្នកនោះបន្ថោកកិត្តិយសបងប្អូនរបស់ខ្លួន ហើយគេនឹងគ្មានកូនឡើយ។
លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។