ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។
ម៉ាកុស 9:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស* កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាដឹងឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគេបានចាកចេញពីទីនោះ ឆ្លងកាត់កាលីឡេ។ ព្រះយេស៊ូវមិនចង់ឲ្យអ្នកណាដឹងឡើយ Khmer Christian Bible ពួកគេធ្វើដំណើរចាកចេញពីទីនោះឆ្លងកាត់ស្រុកកាលីឡេ ប៉ុន្ដែព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានចេញដំណើរពីទីនោះ កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹងឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលចេញពីទីនោះ ក៏យាងកាត់ស្រុកកាលីឡេទៅ ហើយទ្រង់មិនចង់ឲ្យអ្នកណាដឹងសោះ អាល់គីតាប អ៊ីសាបានចាកចេញពីទីនោះជាមួយពួកសិស្ស កាត់តាមស្រុកកាលីឡេ។ អ៊ីសាមិនពេញចិត្តឲ្យនរណាដឹងឡើយ។ |
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។
[ព្រះអង្គមិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា