កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយអង្គឯង។
ម៉ាកុស 6:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូវិញ ព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ទូកបាននៅកណ្ដាលបឹង រីឯព្រះយេស៊ូវវិញ ព្រះអង្គគង់នៅលើគោកតែព្រះអង្គឯង។ Khmer Christian Bible ល្ងាចនោះទូកបាននៅកណ្ដាលបឹង ហើយព្រះអង្គនៅលើគោកតែម្នាក់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់យប់ ទូកបានទៅដល់កណ្តាលសមុទ្រ តែព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់ អាល់គីតាប លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯអ៊ីសាវិញគាត់នៅលើគោកតែម្នាក់ឯង។ |
កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយអង្គឯង។
ព្រះអង្គទតឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាក ដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។