ម៉ាកុស 13:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ ព្រះគម្ពីរខ្មែរសាកល ចូរអ្នករាល់គ្នាអធិស្ឋាន ដើម្បីកុំឲ្យការនេះកើតឡើងនៅរដូវរងាឡើយ Khmer Christian Bible ដូច្នេះ ចូរអធិស្ឋាន កុំឲ្យការនោះកើតឡើងនៅរដូវរងាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអធិស្ឋានសូមកុំឲ្យហេតុការណ៍នេះកើតឡើងនៅរដូវរងាឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងាឡើយ អាល់គីតាប ចូរទូរអាអង្វរអុលឡោះ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ |
ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។