ម៉ាកុស 10:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ មកតាមលោកហើយ!”។ Khmer Christian Bible លោកពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ «មើល៍ យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ «មើល៍ យើងខ្ញុំបានលះចោលអ្វីៗទាំងអស់មកតាមព្រះអង្គហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ អាល់គីតាប ពេត្រុសជម្រាបអ៊ីសាថា៖ «តួនឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមតួន»។ |
កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសិស្សទាំងដប់ពីររូប ទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។
ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្ស*របស់ខ្ញុំឡើយ»។