Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:28 - Khmer Christian Bible

28 លោក​ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ យើង​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​ ហើយ​ដើរ​តាម​លោក»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ពេត្រុស​ចាប់ផ្ដើម​ទូល​ព្រះអង្គ​ថា​៖ “មើល៍! យើងខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំងអស់ មកតាម​លោកហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នោះ​ពេត្រុស​ចាប់​តាំង​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​តួន»។

សូមមើលជំពូក ចម្លង




ម៉ាកុស 10:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លាម​នោះ​ ពួកគេ​ក៏​ទុក​សំណាញ់​ចោល​ រួច​ដើរ​តាម​ព្រះអង្គ​តែ​ម្ដង។​


ភ្លាម​នោះ​ ពួកគេ​ក៏​ចាក​ចេញ​ពី​ទូក​ និង​ឪពុក​របស់​ពួកគេ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​


នៅ​ពេល​ព្រះអង្គគង់​នៅ​តែ​ឯង​ សាវក​ទាំង​ដប់​ពីរ​ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​ព្រះអង្គ​ បាន​ទូល​សួរ​ព្រះអង្គ​ពី​រឿង​ប្រៀប​ប្រដូច​ទាំង​នោះ​


ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ បើ​មិន​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ទេ​ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម