ពួកគេនាំគ្នាដំឡើងស្តូប និងបង្គោលថ្វាយព្រះអាសេរ៉ា នៅលើកំពូលភ្នំទាំងឡាយ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
មីកា 5:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដាក់ទោសប្រជាជាតិនានា តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ព្រោះពួកគេពុំបានស្ដាប់យើងទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងរំលើងបង្គោលសក្ការៈ របស់ឯង ចេញពីកណ្ដាលឯង ហើយនឹងបំផ្លាញទីក្រុងទាំងប៉ុន្មានរបស់ឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងសំរេចការសងសឹក នៅលើអស់ទាំងសាសន៍ដែលមិនព្រមស្តាប់ ដោយសេចក្ដីកំហឹង នឹងសេចក្ដីឃោរឃៅ។ អាល់គីតាប យើងនឹងដាក់ទោសប្រជាជាតិនានា តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ព្រោះពួកគេពុំបានស្ដាប់យើងទេ»។ |
ពួកគេនាំគ្នាដំឡើងស្តូប និងបង្គោលថ្វាយព្រះអាសេរ៉ា នៅលើកំពូលភ្នំទាំងឡាយ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់ព្រះជាម្ចាស់នេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងព្រះអង្គ! ហាលេលូយ៉ា!
ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ព្រមទាំងផ្ដួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។
គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
ដោយព្រះអម្ចាស់លើកលែងទោសឲ្យ កូនចៅរបស់លោកយ៉ាកុបរួចពីបាប ពួកគេនឹងកម្ទេចថ្មអាសនៈ របស់ព្រះក្លែងក្លាយឲ្យខ្ទេច ដូចថ្មកំបោរដែលគេកម្ទេចឲ្យទៅជាធូលីដី ព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយសក្ការបូជាដល់ព្រះទាំងនោះ។
ផ្ទុយទៅវិញ ប្រសិនបើប្រជាជាតិណាមិនព្រមស្ដាប់បង្គាប់ទេ យើងនឹងដកពួកគេចេញ ហើយប្រហារពួកគេឲ្យវិនាសសូន្យ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់បានកម្ទេចទីលំនៅទាំងប៉ុន្មាន របស់លោកយ៉ាកុប ដោយឥតត្រាប្រណី។ ក្នុងពេលព្រះអង្គក្រេវក្រោធ ព្រះអង្គរំលំកំពែងក្រុងរបស់ស្រុកយូដា។ ព្រះអង្គបានបន្ទាបបន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។
ចំពោះអ្នកក្រុងនីនីវេវិញ ព្រះអម្ចាស់សម្រេចដូចតទៅ៖ «អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។ យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។ យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។