នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើឲ្យស្ដេចនានាបាក់ទ័ព នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
ពួកចៅហ្វាយ 9:48 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏ឡើងទៅលើភ្នំសាល់ម៉ូន ជាមួយទាហានរបស់គាត់។ គាត់យកពូថៅទៅកាប់មែកឈើមួយ រួចលើកលី ទាំងបង្គាប់ទៅទាហានរបស់គាត់ថា៖ «ចូរធ្វើតាមខ្ញុំជាប្រញាប់!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ័ប៊ីម៉្មាឡិច និងពួកទ័ពទាំងប៉ុន្មានដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន។ អ័ប៊ីម៉្មាឡិចយកពូថៅទៅកាប់មែកឈើមួយ រួចដាក់លើស្មាលីទៅ ទាំងបង្គាប់មនុស្សដែលនៅជាមួយថា៖ «អ្នករាល់គ្នាឃើញខ្ញុំធ្វើអ្វី ចូរប្រញាប់នឹងធ្វើតាមខ្ញុំទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័ប៊ីម៉្មាឡិច ព្រមទាំងពួកទ័ពដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន លោកយកពូថៅទៅកាប់មែកឈើ១លីទៅ ហើយបង្គាប់ដល់ពួកមនុស្សដែលនៅជាមួយថា ចូរឯងរាល់គ្នាប្រញាប់នឹងធ្វើតាមដូចជាអញចុះ អាល់គីតាប គាត់ក៏ឡើងទៅលើភ្នំសាល់ម៉ូន ជាមួយទាហានរបស់គាត់។ គាត់យកពូថៅទៅកាប់មែកឈើមួយ រួចលើកលី ទាំងបង្គាប់ទៅទាហានរបស់គាត់ថា៖ «ចូរធ្វើតាមខ្ញុំជាប្រញាប់!»។ |
នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើឲ្យស្ដេចនានាបាក់ទ័ព នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
ពួកទាហានក៏កាប់មែកឈើម្នាក់មួយមែកៗ ហើយលីទៅតាមលោកអប៊ីម៉ាឡេក។ ពួកគេយកមែកឈើទាំងនោះទៅគរនៅមាត់គុហា រួចដុតភ្លើងបញ្ឆេះគុហា ព្រមទាំងមនុស្សដែលនៅក្នុងនោះផង។ អស់អ្នកដែលនៅក្នុងប៉មស៊ីគែម បានស្លាប់បែបនេះឯង ពួកគេទាំងប្រុសទាំងស្រីមានចំនួនប្រមាណមួយពាន់នាក់។