លោកសេប៊ូលឆ្លើយតបថា៖ «ម្ដេចក៏អ្នកឯងមិនក្អេងក្អាងទៀតទៅ? កាលពីមុនអ្នកឯងបានពោលថា “តើអប៊ីម៉ាឡេកជានរណា បានជាយើងត្រូវចំណុះគាត់?”។ ឥឡូវនេះ ពួកដែលអ្នកឯងមើលងាយ មកដល់ហើយ ចូរចេញទៅប្រយុទ្ធជាមួយគេទៅ!»។
ពួកចៅហ្វាយ 9:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាអាលក៏នាំមុខអ្នកក្រុងស៊ីគែម ចេញទៅប្រយុទ្ធជាមួយលោកអប៊ីម៉ាឡេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាអាលក៏នាំមុខពួកមេដឹកនាំក្រុងស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាអាលក៏នាំមុខពួកមនុស្សនៅស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច អាល់គីតាប លោកកាអាលក៏នាំមុខអ្នកក្រុងស៊ីគែម ចេញទៅប្រយុទ្ធជាមួយលោកអប៊ីម៉ាឡេក។ |
លោកសេប៊ូលឆ្លើយតបថា៖ «ម្ដេចក៏អ្នកឯងមិនក្អេងក្អាងទៀតទៅ? កាលពីមុនអ្នកឯងបានពោលថា “តើអប៊ីម៉ាឡេកជានរណា បានជាយើងត្រូវចំណុះគាត់?”។ ឥឡូវនេះ ពួកដែលអ្នកឯងមើលងាយ មកដល់ហើយ ចូរចេញទៅប្រយុទ្ធជាមួយគេទៅ!»។
លោកកាអាលបាក់ទ័ព ហើយលោកអប៊ីម៉ាឡេកដេញតាមពីក្រោយ។ មនុស្សមួយចំនួនធំត្រូវរបួស ដួលស្លាប់មុនទៅដល់មាត់ទ្វារក្រុង។