រីឯព្រះជាម្ចាស់វិញ ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
ពួកចៅហ្វាយ 8:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្ដេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្ដេចឲ្យបាក់ទ័ពផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសេបាស និងសាលមូណាបានរត់គេច តែគេឌានដេញតាម ហើយចាប់បានស្តេចសាសន៍ម៉ាឌានទាំងពីរ គឺសេបាស និងសាលមូណា ព្រមទាំងវាយបំបាក់ទ័ពគេទាំងមូលទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេបាស នឹងសាលមូន៉ា ក៏រត់រួចទៅ តែលោកដេញតាម ចាប់បានស្តេចសាសន៍ម៉ាឌានទាំង២អង្គនោះមក ព្រមទាំងបំបាក់ទ័ពគេផង។ អាល់គីតាប ស្តេចទាំងពីរនាក់របស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្តេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្តេចឲ្យបាក់ទ័ពផង។ |
រីឯព្រះជាម្ចាស់វិញ ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
សូមដាក់ទោសអ្នកដឹកនាំរបស់គេ ដូចព្រះអង្គបានដាក់ទោសស្ដេចអូរឹប និងស្ដេចសៀប ហើយដាក់ទោសមេរបស់គេ ដូចព្រះអង្គបានដាក់ទោសសេបា និងសាល់មូណាដែរ
ឱព្រះអម្ចាស់អើយ ព្រះអង្គប្រោសប្រទាន ឲ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឲ្យគេមានអំណរដ៏លើសលុប។ គេនឹងសប្បាយរីករាយនៅចំពោះ ព្រះភ័ក្ត្រព្រះអង្គដូចជាសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជយភណ្ឌដែរ
អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។
លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពនេចរ នៅខាងកើតភូមិណូបាស និងភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។