ពួកចៅហ្វាយ 7:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេឌានចាត់អ្នកនាំសារ ឲ្យទៅពាសពេញស្រុកភ្នំអេប្រាអិម ប្រាប់ថា៖ «ចូរនាំគ្នាចុះមកច្បាំងនឹងសាសន៍ម៉ាឌាន ហើយចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផង»។ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏នាំគ្នាចេញមក ហើយគេចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគេឌានក៏ចាត់មនុស្សឲ្យទៅពេញក្នុងស្រុកភ្នំអេប្រាអិម ប្រាប់ថា ចូរនាំគ្នាចុះមក ចាំស្កាត់ផ្លូវសាសន៍ម៉ាឌាន ត្រង់អស់ទាំងទីឆ្លងទន្លេយ័រដាន់ រហូតដល់បេត-បារ៉ាទៅ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏មូលគ្នាទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមទន្លេយ័រដាន់រហូតដល់បេត-បារ៉ា អាល់គីតាប លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។ |
ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក*។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំ ដោយទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំផង
សូមបងប្អូនកាន់កិរិយាមារយាទឲ្យបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រិស្តផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អ ទៀតផង
អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លង ពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ»
ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។