ពេលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលព្រះអង្គពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។
ពួកចៅហ្វាយ 5:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នំទាំងឡាយរលាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃភ្នំស៊ីណៃ គឺព្រះនៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នំទាំងឡាយរញ្ជួយនៅចំពោះព្រះយេហូវ៉ា ហើយសូម្បីតែភ្នំស៊ីណាយ ក៏រញ្ជួយនៅចំពោះព្រះយេហូវ៉ាដែរ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នំទាំងប៉ុន្មានក៏រលាយទៅនៅចំពោះព្រះយេហូវ៉ា គឺភ្នំស៊ីណាយបានរលាយពីចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល។ អាល់គីតាប ភ្នំទាំងឡាយរលាយ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃភ្នំស៊ីណៃ គឺម្ចាស់នៃជនជាតិអ៊ីស្រអែល។ |
ពេលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលព្រះអង្គពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។
ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។
ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។
ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គ ដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ បានរស់រានឡើងវិញ។
ភ្នំនានារលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចជាក្រមួនត្រូវថ្ងៃ គឺនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៃផែនដីទាំងមូល។
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលព្រះអង្គលែងគ្រប់គ្រង ព្រះអង្គលែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ព្រះអង្គ។
ភ្នំធំៗរញ្ជួយនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រះអង្គធ្វើឲ្យភ្នំតូចៗរលាយ។ ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី កក្រើកញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។
បងប្អូនពុំបានចូលមកជិតភ្នំមួយ ដែលអាចពាល់បាន ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង មានខ្យល់ព្យុះនោះឡើយ