លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។
ពួកចៅហ្វាយ 5:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុង ពែងដ៏ប្រណីត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានដ៏ប្រណីតមកជូនលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបានសូមទឹកផឹក តែនាងបានឲ្យទឹកដោះវិញ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានលំអមកជូនលោក អាល់គីតាប ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុង ពែងដ៏ប្រណីត |
លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។
សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែល ជាភរិយារបស់លោកហេប៊ើ ជនជាតិកែន លើសស្ត្រីទាំងឡាយ! សូមព្រះអង្គប្រទានពរដល់នាង លើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹង ហើយដៃស្ដាំចាប់ញញួររបស់ជាង រួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាល ព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។