ពួកចៅហ្វាយ 5:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធនានា នៅស្រុកកាឡាដ ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ មិនបានមកជួយទេ កុលសម្ព័ន្ធដាន់នៅសម្ងំនៅលើនាវា កុលសម្ព័ន្ធអេស៊ើរក៏នៅសម្ងំតាមឆ្នេរសមុទ្រ ជិតកំពង់ផែដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកាឡាតគេនៅតែខាងនាយទន្លេយ័រដាន់ ឯពួកដាន់វិញ ហេតុអ្វីបានជានៅតែក្នុងនាវាដូច្នេះ? ពួកអេស៊ើរអង្គុយស្ងៀមនៅមាត់សមុទ្រ នៅតាមកំពង់ផែរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកាឡាត គេបាននៅតែខាងនាយទន្លេយ័រដាន់ ហើយដាន់ ហេតុអ្វីបានជាគេនៅតែក្នុងនាវាដូច្នេះ ពួកអេស៊ើរក៏បានអង្គុយនៅតែនឹងមាត់សមុទ្រ ហើយតាមស្ទឹងរបស់គេផង អាល់គីតាប កុលសម្ព័ន្ធនានា នៅស្រុកកាឡាដ ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ មិនបានមកជួយទេ កុលសម្ព័ន្ធដាន់នៅសំងំនៅលើនាវា កុលសម្ព័ន្ធអេស៊ើរក៏នៅសំងំតាមឆ្នេរសមុទ្រ ជិតកំពង់ផែដែរ។ |
អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង តាមប្រឡោះកំពែងក្រុង ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្ដាលស្រុកអាំម៉ូន រហូតដល់អារ៉ូអើរ ដែលនៅខាងមុខក្រុងរ៉ាបាត។
ពាក់កណ្ដាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ព្រះបាទអុក នៅស្រុកបាសាន។ លោកម៉ូសេបានប្រគល់ទឹកដីទាំងនោះ ឲ្យពូជអំបូរពាក់កណ្ដាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។