លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
ពួកចៅហ្វាយ 20:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្រាប់តែមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់ពីទីក្រុង។ កងទ័ពបេនយ៉ាមីនក្រឡេកមើលក្រោយឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីទីក្រុងទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពេលមានសញ្ញាផ្សែងហុយឡើងពីទីក្រុង ពួកបេនយ៉ាមីនងាកមើលទៅក្រោយ នោះមើល៍ ទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីនគេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ អាល់គីតាប ពេលនោះ ស្រាប់តែមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់ពីទីក្រុង។ កងទ័ពពុនយ៉ាមីនក្រឡេកមើលក្រោយឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីទីក្រុងទាំងមូល។ |
លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
តើនរណាឡើងពីវាលរហោស្ថាន ដូចកម្សួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺមានឈាម មានភ្លើង និងកម្សួលផ្សែង។
កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រាអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។
មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។
ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។