ព្រះអម្ចាស់បានធ្វើឲ្យបេនយ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជនជាតិអ៊ីស្រាអែលបានសម្លាប់ទាហានបេនយ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។
ពួកចៅហ្វាយ 20:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ កូនចៅបេនយ៉ាមីនដឹងខ្លួនថា ពួកគេចាញ់ហើយ ដ្បិតនៅពេលជនជាតិអ៊ីស្រាអែលនាំគ្នារត់នោះ គឺមកពីគេទុកចិត្តលើអន្តរាគមន៍របស់ទ័ពឆ្មក់ដែលបង្កប់ខ្លួន នៅជុំវិញក្រុងគីបៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកកូនចៅបេនយ៉ាមីនឃើញថា ពួកគេចាញ់ហើយ។ ពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ព្រោះគេទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកកូនចៅបេនយ៉ាមីនក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ អាល់គីតាប ពេលនោះ កូនចៅពុនយ៉ាមីនដឹងខ្លួនថា ពួកគេចាញ់ហើយ ដ្បិតនៅពេលដែលជនជាតិអ៊ីស្រអែលនាំគ្នារត់នោះ គឺមកពីគេទុកចិត្តលើអន្តរាគមន៍របស់ទ័ពឆ្មក់ដែលបង្កប់ខ្លួន នៅជុំវិញក្រុងគីបៀរ។ |
ព្រះអម្ចាស់បានធ្វើឲ្យបេនយ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជនជាតិអ៊ីស្រាអែលបានសម្លាប់ទាហានបេនយ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។