ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថា មីកាយ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។
ពួកចៅហ្វាយ 19:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បន្តដំណើរតទៅទៀត។ កាលគេមកដល់ជិតគីបៀរ ដែលជាទីក្រុងរបស់ពួកបេនយ៉ាមីន នោះថ្ងៃក៏លិចទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេដើរបង្ហួសតាមផ្លូវទៅ កាលគេជិតនឹងដល់គីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីនហើយ នោះថ្ងៃលិចទៅ អាល់គីតាប ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធពុនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។ |
ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថា មីកាយ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។
គាត់ក៏បន្ថែមទៀតថា៖ «យើងត្រូវតែស្រូតដំណើរឲ្យដល់ក្រុងគីបៀរ ឬភូមិរ៉ាម៉ា ហើយនៅទីនោះយើងនឹងសម្រាកកន្លែងណាមួយក៏បាន»។
គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។
ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។