ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 19:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​ឡើយ យើង​ទៅ​សម្រាក​នៅ​ក្រុង​គីបៀរ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ចៅ‌ហ្វាយ​ឆ្លើយ​ថា៖ «យើងនឹង​មិន​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិនមែន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ឡើយ គឺ​យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គី‌បៀរ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ចៅហ្វាយ​ឆ្លើយ​ថា យើង​មិន​ព្រម​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ឡើយ យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គីបៀរ​វិញ

សូមមើលជំពូក

អាល់គីតាប

ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន‌ជាតិ​អ៊ីស្រ‌អែល​នោះ​ឡើយ យើង​ទៅ​សម្រាក​នៅ​ក្រុង​គីបៀរ​វិញ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 19:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា ធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិ កំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។


ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ! ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា! ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! បេន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!


ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


បន្ទាប់​មក មាន​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត


សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡឹម) គីបៀរ គារ‌យ៉ាត គឺ​មាន​ទាំង​អស់​ដប់‌បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ នេះ​ជា​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។


ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សម្រាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។


គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបៀរ ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។


ព្រះ‌បាទ​សូល​យាង​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបៀរ​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់‌អាច​មួយ​ក្រុម ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។


ព្រះ‌បាទ​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្ដេច ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ទ្រង់​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។