ពួកចៅហ្វាយ 16:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកសាំសុនសម្រាន្ដនៅទីនោះត្រឹមតែពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្ដាលអធ្រាត្រលោកក្រោកឡើង ទៅចាប់ទាញទ្វារក្រុងទាំងមួលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ សាំសុនដេកត្រឹមពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ ហើយនៅពាក់កណ្ដាលអាធ្រាត្រ គាត់ក៏ក្រោកឡើង ចាប់ទាញទ្វារក្រុង កន្ត្រាក់បង្គោលទាំងពីរ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅពីមុខក្រុងហេប្រុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសាំសុនគាត់ដេកទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។ អាល់គីតាប ប៉ុន្តែ លោកសាំសុនសម្រាន្តនៅទីនោះ ត្រឹមតែពាក់កណ្តាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្តាលអធ្រាត្រគាត់ក្រោកឡើង ទៅចាប់ទាញទ្វារក្រុង ទាំងមូលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ |
អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា គេទម្លុះកំពែងក្រុង ឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។ ស្ដេចរបស់អ្នករាល់គ្នាយាងនៅមុខអ្នករាល់គ្នា ដោយមានព្រះអម្ចាស់យាងនៅមុខគេបង្អស់។
ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកឡើយ។
មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសម្ងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។
បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ ដេលីឡា ដែលរស់នៅត្រង់ច្រកភ្នំសូរេក។