Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្ដែ សាំសុន​ដេក​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ ហើយ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ គាត់​ក៏​ក្រោក​ឡើង ចាប់​ទាញ​ទ្វារ​ក្រុង កន្ត្រាក់​បង្គោល​ទាំង​ពីរ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​ពី​មុខ​ក្រុង​ហេប្រុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប៉ុន្តែ លោក​សាំសុន​សម្រាន្ដ​នៅ​ទី​នោះ​ត្រឹម​តែ​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ។ លុះ​កណ្ដាល​អធ្រាត្រ​លោក​ក្រោក​ឡើង ទៅ​ចាប់​ទាញ​ទ្វារ​ក្រុង​ទាំង​មួល​សសរ​ក្លោង​ទ្វារ​ទាំង​ពីរ ព្រម​ទាំង​រនុក លើក​លី​លើ​ស្មា ហើយ​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ ទល់​មុខ​ក្រុង​ហេប្រូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​សាំសុន​គាត់​ដេក​ទាល់​តែ​ដល់​ពាក់​កណ្តាល​អធ្រាត្រ រួច​ក្រោក​ឡើង ចាប់​យក​សន្លឹក​ទ្វារ​ទី​ក្រុង កន្ត្រាក់​ទាញ​បង្គោល​ទាំង​២ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​មុខ​ហេប្រុន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប៉ុន្តែ លោក​សាំសុន​សម្រាន្ត​នៅ​ទី​នោះ ត្រឹម​តែ​ពាក់​កណ្តាល​អធ្រាត្រ​ប៉ុណ្ណោះ។ លុះ​កណ្តាល​អធ្រាត្រ​គាត់​ក្រោក​ឡើង ទៅ​ចាប់​ទាញ​ទ្វារ​ក្រុង ទាំង​មូល​សសរ​ក្លោង​ទ្វារ​ទាំង​ពីរ ព្រម​ទាំង​រនុក លើក​លី​លើ​ស្មា ហើយ​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ ទល់​មុខ​ក្រុង​ហេប្រូន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ​បាន​ទម្លាយ​ទ្វារ​លង្ហិន ហើយ​បំបាក់​រនុក​ដែក។


ពួក​អ្នក​ដែល​សម្រាប់​បុក​ទម្លាយ បាន​ឡើង​នាំ​មុខ​គេ​ទៅ គេ​បាន​បំបាក់​បំបែក​ឲ្យ​មាន​ចន្លោះ​ហើយ រួច​រំលង​ទៅ​ដល់​ទ្វារ​ក្រុង ហើយ​បាន​ចេញ​ទៅ​តាម​ទី​នោះ ស្តេច​គេ​បាន​យាង​នាំ​មុខ​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ពី​មុខ​គេ​បង្អស់។


ប៉ុន្តែ ព្រះ​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​ដោះ​លែង​ព្រះ‌អង្គ​ចេញ​ពី​សេចក្តី​ស្លាប់ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​នឹង​ឃុំ​ព្រះ‌អង្គ​ទុក​បាន​ឡើយ។


មាន​គេ​ប្រាប់​ពួក​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​បាន​មក​ទី​នេះ»។ គេ​ក៏​ព័ទ្ធ​ជុំ​វិញ​ទីកន្លែង​នោះ ហើយ​លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង រហូត​ទាល់​ភ្លឺ។ គេ​នៅ​សម្ងំ​ពេញ​មួយ​យប់ ដោយ​សន្យា​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»


បន្ទាប់​ពី​នោះ​មក គាត់​ស្រឡាញ់​ស្ត្រី​ម្នាក់ ដែល​រស់​នៅ​ច្រក​ភ្នំ​សូរេក នាង​ឈ្មោះ​ដេលី‌ឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម