ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 16:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ដេលីឡា​ក៏​ធ្វើ​ឲ្យ​លោក​សាំសុន​សម្រាន្ដ​លក់ រួច​នាង​ក្រង​សក់​លោក​ជា​ប្រាំ‌ពីរ​កម្រង​ភ្ជាប់​នឹង​កី‌តម្បាញ ហើយ​បោះ‌ស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ឡើង ហើយ​កន្ត្រាក់​របើក​ទាំង​ស្នឹង ទាំង​កី‌តម្បាញ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កាល​សាំ​សុន​កំពុង​ដេក​លក់ ដេលីឡា​ក៏​យក​សក់​ទាំង​ប្រាំ​ពីរ​កម្រង​របស់​គាត់ ក្រង​ជាប់​ជាមួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» ប៉ុន្ដែ គាត់​ភ្ញាក់​ពី​ដេក ទាញ​កន្ត្រាក់​ត្រល់​តម្បាញ កី​តម្បាញ និង​អំបោះ​អន្ទង​ចេញ​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

សូមមើលជំពូក

អាល់គីតាប

នាង​ដេលី‌ឡា​ក៏​ធ្វើ​ឲ្យ​លោក​សាំ‌សុន​សម្រាន្ត​លក់ រួច​នាង​ក្រង​សក់​គាត់​ជា​ប្រាំ​ពីរ​កំរង​ភ្ជាប់​នឹង​កី​តម្បាញ ហើយ​បោះ​ស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំ‌សុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំ‌សុន​ភ្ញាក់​ឡើង ហើយ​កន្ត្រាក់​របើក ទាំង​ស្នឹង ទាំង​កី​តម្បាញ​ទៀត​ផង។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 16:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រា ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។


នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «រហូត​មក​ទល់​ពេល​នេះ បង​ចេះ​តែ​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​បាន?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​បង​ប្រាំ‌ពីរ​កម្រង​ភ្ជាប់​នឹង​កី‌តម្បាញ បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​ជា​មនុស្ស​ឯ​ទៀតៗ​ដែរ»។


នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​ថា៖ «តើ​បង​អាច​អះ‌អាង​ថា បង​ស្រឡាញ់​ខ្ញុំ​ដូច​ម្ដេច​កើត បើ​បង​មិន​ទុក​ចិត្ត​ខ្ញុំ​សោះ​នោះ? មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ​បី​ដង​ហើយ គឺ​បង​មិន​ព្រម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នោះ​មក​ពី​ណា​ឡើយ»។