Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ កាល​សាំ​សុន​កំពុង​ដេក​លក់ ដេលីឡា​ក៏​យក​សក់​ទាំង​ប្រាំ​ពីរ​កម្រង​របស់​គាត់ ក្រង​ជាប់​ជាមួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» ប៉ុន្ដែ គាត់​ភ្ញាក់​ពី​ដេក ទាញ​កន្ត្រាក់​ត្រល់​តម្បាញ កី​តម្បាញ និង​អំបោះ​អន្ទង​ចេញ​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នាង​ដេលីឡា​ក៏​ធ្វើ​ឲ្យ​លោក​សាំសុន​សម្រាន្ដ​លក់ រួច​នាង​ក្រង​សក់​លោក​ជា​ប្រាំ‌ពីរ​កម្រង​ភ្ជាប់​នឹង​កី‌តម្បាញ ហើយ​បោះ‌ស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ឡើង ហើយ​កន្ត្រាក់​របើក​ទាំង​ស្នឹង ទាំង​កី‌តម្បាញ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នាង​ដេលី‌ឡា​ក៏​ធ្វើ​ឲ្យ​លោក​សាំ‌សុន​សម្រាន្ត​លក់ រួច​នាង​ក្រង​សក់​គាត់​ជា​ប្រាំ​ពីរ​កំរង​ភ្ជាប់​នឹង​កី​តម្បាញ ហើយ​បោះ​ស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំ‌សុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំ‌សុន​ភ្ញាក់​ឡើង ហើយ​កន្ត្រាក់​របើក ទាំង​ស្នឹង ទាំង​កី​តម្បាញ​ទៀត​ផង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​រំដោះ​គេ​ជា​ច្រើន​លើក​ច្រើន​គ្រា ប៉ុន្តែ គេ​នៅ​តែ​តាំង​ចិត្ត​បះ​បោរ ហើយ​គេ​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ទាប​ថោក ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។


ដេលី‌ឡា​ពោល​ទៅ​សាំសុន​ថា៖ «រហូត​មក​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ហើយ​និយាយ​កុហក​ខ្ញុំ​ដដែល។ ប្រាប់​ខ្ញុំ​មក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?» គាត់​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​ក្បាល​បង​ទាំង​ប្រាំពីរ​កម្រង ជាប់​ជា​មួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ​ទៅ នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។


ពេល​នោះ នាង​ពោល​ទៅ​គាត់​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា "បង​ស្រឡាញ់​អូន"ទៅ​កើត បើ​ចិត្ត​បង​មិន​នៅ​ជា​មួយ​ខ្ញុំ​ផង​នោះ? បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​បី​ដង​ហើយ បង​មិន​ព្រម​ប្រាប់​ខ្ញុំ​ថា​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះមក​ពី​ណា​សោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម