អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន។ ចូរបន្លឺសំឡេងឲ្យបងឮផង!
ពួកចៅហ្វាយ 11:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុកឆ្លើយថា៖ «ទៅចុះ» ហើយលោកក៏បើកឱកាសឲ្យនាងចេញទៅរយៈពេលពីរខែ។ ដូច្នេះ នាងក៏ចេញទៅជាមួយមិត្តភក្ដិស្រីៗរបស់នាង ហើយយំស្តាយព្រហ្មចារីរបស់នាងនៅលើភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឪពុកក៏ឆ្លើយថា ទៅចុះ ហើយលោកបើកឱកាសឲ្យនាងទៅនៅអស់២ខែ ដូច្នេះនាងក៏ចេញទៅជាមួយនឹងពួកមិត្រសំឡាញ់ទៅ ហើយយំស្តាយដល់ភាពជាក្រមុំរបស់នាងលើភ្នំ អាល់គីតាប លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្តាយព្រហ្មចារីរបស់នាង។ |
អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន។ ចូរបន្លឺសំឡេងឲ្យបងឮផង!
នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់កូន»។
លុះគម្រប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចលោកយកនាងធ្វើយញ្ញបូជា តាមពាក្យដែលលោកបានសន្យាជាមួយព្រះអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រាអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ: