ពួកចៅហ្វាយ 11:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 នោះឪពុកក៏ឆ្លើយថា ទៅចុះ ហើយលោកបើកឱកាសឲ្យនាងទៅនៅអស់២ខែ ដូច្នេះនាងក៏ចេញទៅជាមួយនឹងពួកមិត្រសំឡាញ់ទៅ ហើយយំស្តាយដល់ភាពជាក្រមុំរបស់នាងលើភ្នំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ឪពុកឆ្លើយថា៖ «ទៅចុះ» ហើយលោកក៏បើកឱកាសឲ្យនាងចេញទៅរយៈពេលពីរខែ។ ដូច្នេះ នាងក៏ចេញទៅជាមួយមិត្តភក្ដិស្រីៗរបស់នាង ហើយយំស្តាយព្រហ្មចារីរបស់នាងនៅលើភ្នំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់នាង។ សូមមើលជំពូកអាល់គីតាប38 លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្តាយព្រហ្មចារីរបស់នាង។ សូមមើលជំពូក |