ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់តាមសេចក្ដីព្រមាននេះទេ។ ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ក៏ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។
ពួកចៅហ្វាយ 11:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសម្ដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកទូលនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ស្តេចនៃពួកអាំម៉ូនមិនព្រមស្តាប់ពាក្យដែលយែបថាបានចាត់អ្នកនាំពាក្យឲ្យមកទូលទ្រង់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ស្តេចពួកកូនចៅអាំម៉ូនមិនព្រមស្តាប់ពាក្យដែលយែបថាបានចាត់សារឲ្យមកទូលទ្រង់នោះទេ។ អាល់គីតាប ប៉ុន្តែ ស្តេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសំដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកប្រាប់នោះឡើយ។ |
ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់តាមសេចក្ដីព្រមាននេះទេ។ ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ក៏ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។
ទូលបង្គំមិនបានធ្វើអ្វីខុសចំពោះព្រះរាជាឡើយ គឺព្រះរាជាទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះអម្ចាស់ដែលជាចៅក្រម មេត្តាកាត់ក្ដីរវាងជនជាតិអ៊ីស្រាអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។
គ្រានោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកយែបថា លោកបានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។