Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ប៉ុន្តែ ស្តេច​នៃ​ពួក​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ​ដែល​យែបថា​បាន​ចាត់អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ប៉ុន្តែ ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សម្ដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប៉ុន្តែ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ​ដែល​យែបថា​បាន​ចាត់​សារ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ប៉ុន្តែ ស្តេច​នៃ​ជន‌ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សំដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​មក​ប្រាប់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:28
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដូច្នេះ ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ក៏​ល្បង‌ល​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ទី​ក្រុង​របស់​ពួក​យូដា។


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​យែបថា រួច​លោកបាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាណា‌សេ បន្ត​ទៅដល់​មីស‌ប៉ា​ក្នុង​ស្រុក​កាឡាត ហើយ​ចេញ​ពី​មីស‌ប៉ា​ស្រុក​កាឡាត បន្ត​ទៅ​ឯ​ពួក​អាំម៉ូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម