កូនរបស់លោកបេន-ដេកើរគ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេមែស ហេឡូន និងបេតហាណាន។
ពួកចៅហ្វាយ 1:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអាម៉ូរីរស់នៅក្រុងហេរេស អាយ៉ាឡូន និងសាលប៊ីម។ ប៉ុន្តែក្រោយមក ពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងត្រួតត្រាលើពួកគេ និងបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍អាម៉ូរីបានតាំងចិត្តរស់នៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងដៃត្រួតត្រាលើពួកគេ នោះគេក៏បង្ខំឲ្យធ្វើការជាទម្ងន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាសន៍អាម៉ូរីនោះ បានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន នឹងក្រុងស្អាលប៊ីម ប៉ុន្តែ កាលដៃពួកវង្សយ៉ូសែបបានឈ្នះ នោះក៏បង្ក្រាបគេឲ្យទទួលព្រមធ្វើការបំរើវិញ អាល់គីតាប ជនជាតិអាម៉ូរីរស់នៅក្រុងហេរេស អាយ៉ាឡូន និងសាលប៊ីម។ ប៉ុន្តែ ក្រោយមកពូជពង្សរបស់យូសុះមានកម្លាំងត្រួតត្រាលើពួកគេ និងបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ |
កូនរបស់លោកបេន-ដេកើរគ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេមែស ហេឡូន និងបេតហាណាន។
កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញ*ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
នៅថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជម្នះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។
ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់ឲ្យទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្ដោយឲ្យពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។
រីឯដែនដីរបស់ជនជាតិអាម៉ូរីនោះលាតសន្ធឹងពីច្រកភ្នំអាក្រាប៊ីម គឺចាប់តាំងពីផ្ទាំងថ្មសិលាឡើងទៅ។
រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅភូមិអាយ៉ាឡូន ក្នុងទឹកដីសាប់យូឡូន។