នៅទីនោះ លោកអប៊ីនើរតែងតាំងសម្ដេចអ៊ីសបូសែតជាស្ដេច គ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន ពោលគឺស្រុកអ៊ីស្រាអែលទាំងមូល។
ពួកចៅហ្វាយ 1:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្ដេញជនជាតិទាំងនោះចេញពីស្រុកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពួកអេស៊ើររស់នៅក្នុងចំណោមសាសន៍កាណាន ដែលនៅស្រុកនោះ ដ្បិតគេមិនបានបណ្តេញសាសន៍ទាំងនោះចេញទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពួកអេស៊ើរនៅជាកណ្តាលសាសន៍កាណានដែលនៅស្រុកនោះវិញ ពីព្រោះគេមិនបានបណ្តេញសាសន៍នោះចេញទេ។ អាល់គីតាប កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្តេញជនជាតិទាំងនោះចេញពីស្រុកឡើយ។ |
នៅទីនោះ លោកអប៊ីនើរតែងតាំងសម្ដេចអ៊ីសបូសែតជាស្ដេច គ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន ពោលគឺស្រុកអ៊ីស្រាអែលទាំងមូល។
កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។
កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេមែស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេមែស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។